ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី២៨នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២៨នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោង ចុង ក្រោយនេះដែលជាចំនួនថយចុះមួយករណីបើប្រៀបធៀបនឹងម្សិលមិញ។ កាលពីថ្ងៃទី០៧ មិថុនា ម្សិលម៉ិញ ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៩នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនេះ គឺ ស្ថិតក្នុងរង្វងការធ្វើតេស្តលើមនុស្សសង្ស័យចំនួន ៨១៤នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២៨នាក់នោះ រួម មាននៅស្រុកបាធាយ៦នាក់, ស្រុកជើងព្រៃ២នាក់, ស្រុកចំការលើម្នាក់, ស្រុកព្រៃឈរ៥នាក់, ស្រុកកងមាស ៣នាក់, ស្រុកស្រីសន្ធរ២នាក់,ស្រុកកំពង់សៀម៨នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។

ខេត្តកំពង់ចាម មានអ្នកឆ្លង ជំងឺកូវីដ-១៩ចំនួន១ពាន់៩៦នាក់,  ព្យាបាលជាសះស្បើយ ចំនួន៦៦៤នាក់ក្នុងនោះរួមការព្យាបាលជាសះស្បើយ ៣០នាក់រយៈពេល២៤ម៉ោងចុងក្រោយនេះទៀត។

https://youtu.be/jGrUjAgEt2E
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner