ខេត្តស្វាយរៀង រកឃើញការឆ្លងថ្មី២១នាក់ (Video Inside)

ខេត្តស្វាយរៀង បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ២១នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ នេះ ដែលជាចំនួនថយចុះជាងកាលពីម្សិលម៉ិញរហូតដល់ ២២នាក់ ។ ខេត្តស្វាយរៀងកាលពីថ្ងៃច័ន្ធម្សិលម៉ិញ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤៣នាក់ ។

អ្នកឆ្លងថ្មីទាំង២១នាក់នៅថ្ងៃនេះ ត្រូវគេមើលឃើញថា សុទ្ធតែជា ករណីឆ្លងនៅក្នុងសហគមនទាំងអស់ ដែលពួកគេទាំងនោះជាពលរដ្ឋរស់នៅក្នុងស្រុក ក្រុងចំនួន៦ គឺក្រុងស្វាយ រៀង, ស្រុកស្វាយជ្រំ, ស្រុកចន្រ្ទា, ស្រុកស្វាយទាប, ស្រុកកំពង់រោទិ និងស្រុករំដួល ។

ខេត្តស្វាយរៀងគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន១ពាន់ ១០៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយ សរុបចំនួន ៦៦២នាក់ ដោយបូកបញ្ចូលទាំងអ្នកជាសះស្បើយនៅថ្ងៃនេះចំនួន ៤០នាក់ អ្នកកំពុងទទួលការព្យាបាលចំនួន៤៣៨នាក់ និងមានករណីស្លាប់ចំនួន ៧នាក់់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner