ខេត្តបន្ទាយមានជ័យ មានអ្នកឆ្លងថ្មី៤២នាក់ (Video Inside)
ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន ៤២នាក់ថែមទៀតនៅថ្ងៃនេះ ដែលជាតួលេខ មានការកើនឡើងចំនួន ១១នាក់ បើប្រៀបធៀបនឹងម្សិលម៉ិញ ។ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃច័ន្ទ បានរក ឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣១នាក់ ។
យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំង៤១នាក់ ថ្ងៃនេះ រួមមានអ្នកឆ្លងក្នុង សហគមនចំនួន២៤នាក់ និង១៧នាក់ដទៃទៀត ជាពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ អ្នកឆ្លងថ្មីទាំង ៤២នាក់នោះ ត្រូវគេបញ្ជាក់ថា ជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតចំនួន១៨នាក់, ស្រុកព្រះនេត្រព្រះ១២, ស្រុកម៉ា ឡៃ៦នាក់, ស្រុកសិរីសោភណ្ឌ២នាក់,ស្រុកថ្មពួក៣នាក់ និងស្រុកអូរជ្រៅចំនួនម្នាក់ផងដែរ ។ គិតចាប់តាំងពី ដើមខែមិថុនានេះមក តួលេខឆ្លងមានសារុបក្នុងខេត្តបន្ទាយមានជ័យមានចំនួន២៧២នាក់។