ខេត្តតាកែវ មានអ្នកឆ្លងថ្មី៤១នាក់ (Video Inside)
ខេត្តតាកែវ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤១នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខមានការស្រកចុះចំនួន១៤នាក់ បើប្រៀបធៀបនឹងថ្ងៃម្សិលម៉ិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លង កាលពីច័ន្ទម្សិលម៉ិញ ត្រូវបានគេរកឃើញចំនួន៥៥នាក់ ។
អ្នកឆ្លងថ្មីទាំង ៤១នាក់ថ្ងៃនេះ រួមមានស្រ្តីចំនួន ៣០ នាក់និងបុរស១១នាក់ ដែលជាករណីឆ្លងនៅក្នុងសហគមន៍។ អ្នកឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋ រស់នៅក្នុងស្រុក សំរោងចំនួន១០នាក់, ក្រុងដូនកែវ១១នាក់, ស្រុកព្រៃកប្បាស៣នាក់, ស្រុកបាទី៦នាក់, ស្រុកត្រាំកក់ ៧នាក់, ស្រុកគីរីវង់ម្នាក់ និងជាពលរដ្ឋរស់នៅក្នុងស្រុកទ្រាំងចំនួន ៣នាក់ ។