ខេត្តកំពត រកឃើញការឆ្លងថ្មី៥៨នាក់ (Video Inside)

ខេត្តកំពត បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៥៨នាក់ បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខថយចុះជាងពីម្សិលម៉ិញតែ១ករណីប៉ុណ្ណោះ ។ កាលពីថ្ងៃទី០៧ មិថុនា ម្សិលម៉ិញ ខេត្តកំពតបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៥៩នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង ៥៨នាក់ សុ ទ្ធតែជាករណីឆ្លងនៅក្នុងសហគមន៍ ដែលភាគច្រើនបំផុតគឺជាបុគ្គលិកកាស៊ីណូ មានទីតាំងក្នុងស្រុកកំពង់ត្រាច ក្បែរច្រកទ្វាព្រំដែនអន្តរជាតិកម្ពុជាវៀតណាមព្រែកចាក។ អ្នកទាំង៥៨នាក់នោះ ត្រូវគេបញ្ជាក់ថា ជាពលរដ្ឋរស់ នៅក្នុងស្រុកកំពង់ត្រាច, ស្រុកបន្ទាយមាស,ស្រុកអង្គរជ័យ និងជាពលរដ្ឋចំណូលថ្មីមកពីខេត្តតាកែវ, ខេត្តកណ្តាល , ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ ។

ខេត្តកំពតត្រឹមតែរយៈពេល៧ថ្ងៃនៃខែមិថុនានេះ មានអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤២៥ នាក់ហើយ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner