ខេត្តឧត្តរមានជ័យ មានអ្នកឆ្លងថ្មី១៣នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន១៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ ការឆ្លងថ្មី១៣នាក់ នៅថ្ងៃនេះ ត្រូវគេឃើញថា ជាតួលេខស្រកចុះជាងពីម្សិលម៉ិញចំនួន ២នាក់ ដែលកាលពីថ្ងៃ ច័ន្ទម្សិលម៉ិញនោះ ខេត្តឧត្តមានជ័យបានរកឃើញអ្នកឆ្លងចំនួន១៥នាក់។

អ្នកឆ្លងថ្មីទាំង១៣នាក់នោះ សុទ្ធតែ ជាពលករមកពីប្រទេសថៃទាំងអស់ និងសុទ្ធតែជាអ្នកមានអាសយដ្ឋានរស់នៅខេត្តផ្សេង រួមមានមកពីខេត្ត បន្ទាយមានជ័យចំនួន៥នាក់, បាត់ដំបង៥នាក់, ត្បូងឃ្មុំ ២នាក់ និងមកពីខេត្តពោធិ៍សាត់ចំនួនម្នាក់ ។

ខេត្តឧត្តរមានជ័យ មានករណីឆ្លងកូវីដ១៩សរុប៩០នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៤នាក់ រាប់បញ្ចូលទាំង អ្នកជាសះស្បើយចំនួន២នាក់នៅថ្ងៃនេះផងដែរ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៦៦នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner