ខេត្តរតនគិរី រកឃើញការឆ្លងថ្មី២នាក់ (Video Inside)
ខេត្តរតនគីរី បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្តអ្នកដែលរកឃើញឆ្លងថ្មីនៅថ្ងៃនេះ សុទ្ធតែជាការឆ្លងនៅក្នុងសហគមនទាំងអស់ និងអ្នកទាំង២នាក់នោះ សុទ្ធតែជាអ្នកចំណូលថ្មីមកពីខេត្តផ្សេងផងដែរ ដែលម្នាក់មកពីខេត្តតាកែវ និងម្នាក់ទៀតមកពី ខេត្តកំពង់ធំ ។ អ្នកទាំង២នាក់នោះ ត្រូវគេបញ្ជាក់ថា បានធ្វើដំណើរមកពីរាជធានីភ្នំពេញតាមមធ្យោបាយ ផ្សេង គ្នា។ ខេត្តរតនគីរីមានអ្នកឆ្លងសរុបចំនួន២២នាក់។