សាលាដំបូងរាជធានីផ្តល់យុត្តិធម៌ដល់កញ្ញាមានពេជ្ររីតា (Video Inside)

សាលាដំបូងរាជធានីភ្នំពេញ បានលើកលែងការចោទប្រកាន់បណ្តឹងប្តឹងលើកញ្ញាមាន ពេជ្ររីតាហើយដែលជា ការបើកផ្លូវមួយវិញដើម្បីការតទល់រកយុត្តិធម៌ជាមួយនឹងឧកញាហេងសៀ។ កញ្ញាមាន ពេជ្ររីតា ដែលបានការពារខ្លួនទប់ទល់នឹងអំពើរំលោភបំពានលើរាងកាយប្រព្រឹត្តដោយលោកឧកញាហេងសៀ ក្នុងហេតុការណ៍មួយ លើរថយន្តចតស្ងៀមតាមផ្លូវថ្នល់ក្នុងរាជធានីកាលពីថ្ងៃទី៤ឧសភា ត្រូវបានឧកញារូបនោះ បានចោទនាង ពីបទ «លួច មានស្ថានភាពទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា»។ ក្នុងហេតុការណ៍ប៉ុនប៉ងបំពានលើរាងកាយក្នុងរថ យន្តនោះ កញ្ញាមាន ពេជ្ររិតា ធ្លាប់បានបញ្ជាក់ថានាងបានប្រើ កូនកាំបិតចុងស្រួចមួយដើម្បីការពារខ្លួន ប៉ុន្តែ ឧកញារូបនោះ បានប្តឹងចោទថានាងមានគម្រោងប្លន់ទៅវិញ។

យោងតាមដីកាលើកលែងការចោទប្រកាន់ របស់លោកចៅក្រមកូយសៅថ្ងៃទី៧មិថុនា បានសរសេរថា តុលា ការបានសម្រេច លើកលែងការចោទប្រកាន់លើ ឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ ពីបទ «លួចមាន ស្ថានភាពទម្ងន់ទោសដោយសារ ប្រព្រឹត្តអំពើ ហិង្សា» នោះហើយ។

សេចក្តីសម្រេចរបស់តុលាការបានបញ្ជាក់ថាការដែលចោទថានាងមានពេជ្ររីតា បានយក  យកកាំបិតចាក់ទៅ លើ ឧកញ៉ា ហេង សៀ យកទូរស័ព្ទនោះ មិនមែនជាអង្គហេតុនៃអំពើលួចមានស្ថានទម្ងន់ ទោសនោះទេ។ ការដែលកញ្ញាមានពេជ្ររីតា យកកាំបិតគ្រវាសចុះឡើងឬចាក់លើជនរងគ្រោះ គឺជាអង្គហេតុ នៃ អំពើទប់ទល់និង ការពារខ្លួនឬរំដោះខ្លួនក្នុងសភាពចាំបាច់ដែលត្រូវប្រឆាំងនឹងអំពើឈ្លានពាន។ ចំណែកការចោទ ជុំវិញការយក ទូរស័ព្ទដៃនោះ គឺជាអំពើភាន់ច្រឡំដោយកញ្ញាមានពេជ្ររិតា បានគិតថាជាទូរស័ព្ទដៃនាងបានជ្រុះ ធ្លាក់ចុះតែ ប៉ុណ្ណោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner