តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក រ៉ុង ឈុន (Video Inside)
តុលាការបានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោករ៉ុងឈុន និងសម្រេចបន្តឃុំខ្លួនជាមួយការបញ្ជាក់ពី ចៅក្រមនៅថ្ងៃនេះថាតុលាការចាំបាច់នៅបន្តចំណាត់ការនីតិវិធីនេះ។ សវនាការស្នើសុំនៅក្រៅឃុំត្រូវបានបញ្ចប់ នៅម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៨មិថុនានេះ ដោយចៅក្រមជំនុំជម្រះ លោក លិ សុខា បានប្រកាសម្រេចថា មិន អនុញ្ញាតឲ្យជនត្រូវចោទ រ៉ុង ឈុន បាននៅក្រៅឃុំនោះទេ។
ចៅក្រមបញ្ជាក់ប្រាប់អង្គសវនាការទៀតថា តុលា ការចាំបាច់នៅបន្តចំណាត់ការនីតិវិធីចំពោះអ្នកជាប់ពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ហេតុដូច្នេះហើយដើម្បីឲ្យ រឿងក្តីនេះឆាប់បញ្ចប់ ជនត្រូវចោទត្រូវនៅស្ថិតក្នុងការឃុំខ្លួនជាដដែល។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីចុងខែកក្កដាឆ្នាំ២០២០ បន្ទាប់ពីបានថ្លែងការណ៍ញុះញង់ពាក់ព័ន្ធនឹងបញ្ហាព្រំដែននៅក្នុង ខេត្ត ត្បូងឃ្មុំ។ លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទពីបទញុះញង់ឱ្យមានការប្រព្រឹត្តបទ ឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។