ប្រមុខដឹកនាំអង្គការសហប្រជាជាតិព្រមានថា មនុស្សរាប់លាននាក់អាចនឹងស្លាប់ ប្រសិនបើការទប់ស្កាត់វីរុស COVID-19 ប្រសិទ្ធភាពទេនោះ
សហរដ្ឋអាមេរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គួទែរែស បានបញ្ជាក់ថា មនុស្សរាប់លាននាក់ ជាពិសេសនៅតាមបណ្ដាប្រទេសក្រីក្រ ទំនងជានឹងត្រូវស្លាប់ដោយសារវីរុស COVID-19 បើសិនជាជំងឺនេះរីករាលដាលដោយគ្មានវិធានការ ឬការត្រួតពិនិត្យ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃ ទី២០ ខែមីនា ឆ្នាំ២០២០ ។
ការព្រមានបែបនេះរបស់លោក អាន់តូនីញ៉ូ ហ្គួទែរែស ត្រូវបានធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងវីរុស COVID-19 នៅទូទាំងសកលលោក បានកើនឡើង ច្រើនជាង២១ម៉ឺន៧ពាន់៥០០នាក់ ក្នុងនោះច្រើនជាង៩ពាន់នាក់បានស្លាប់ ខណៈបច្ចុប្បន្នប្រទេសដែលរងគ្រោះខ្លាំងជាងគេ គឺអ៊ីតាលី សហរដ្ឋអាមេរិក អេស្ប៉ាញ បារាំង និងអ៊ីរ៉ង់ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះ បានថ្លែងអំពាវនាវឱ្យមានសាមគ្គីភាពជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកល COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ចាត់ទុកថា ជាសត្រូវប្រឆាំងនឹងមនុស្សជាតិ ៕