នៅថៃ អ្នកឆ្លងវីរុស COVID-19 កើនឡើង៥០ករណីថ្មីទៀត ធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងកើនឡើងដល់៣២២នាក់ហើយ

ថៃ៖ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុស COVID-19 ចំនួន៥០ករណីថ្មីបន្ថែមទៀត ដែលប្រការនេះបានធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងជម្ងឺរាតត្បាតជាសកលនេះបន្តកើនឡើងដល់៣២២ករណី ហើយករណីឆ្លងច្រើនជាងគេ គឺស្ថិតនៅក្នុងរដ្ឋធានីបាងកក នេះបើតាមសារព័ត៌មាន CNA ដកស្រង់ប្រភពពីមន្រ្តីសុខាភិបាលថៃនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ។

ថ្លែងប្រាប់អ្នកកាសែតនៅក្នុងសន្និសិទសារព័ត៌មានមួយ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលថៃលោក Suwannachai Wattanayingcharoenchai បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកឆ្លងថ្មីទាំង៥០ករណីខាងលើនេះ មាន៤១ករណីបានឆ្លងពីអ្នកដែលមានផ្ទុកវីរុស COVID-19  ខណៈក្រុមមនុស្ស៩នាក់ផ្សេងទៀតទើបមកពីក្រៅប្រទេស និងមានការប្រាស្រ័យទាក់ទងគ្នាជាមួយជនបរទេស ។

សូមជម្រាបថា រហូតមកទល់នឹងពេលនេះ ប្រទេសថៃមានអ្នកស្លាប់ដោយសារវីរុស COVID-19 ម្នាក់ប៉ុណ្ណោះ ស្របពេលដែលអ្នកជម្ងឺ៤៣នាក់បានជាសះស្បើយទាំងស្រុង និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ខណៈអ្នកជម្ងឺ២៧៨នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner