រកឃើញអ្នកកើតជំងឺគូវិដ 19 ថ្មីចំនួន៤នាក់នៅក្នុងចំណតរថយន្តផ្សារលើស្ថិតក្នុងក្រុងកំពង់ឆ្នាំង

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះយោងតាមការបញ្ជាក់ពីអាជ្ញាធរក្រុងកំពង់ឆ្នាំង បានបិទបរិ
វេណបេនឡានផ្សារលើទាំងស្រុងជាបណ្ដោះអាសន្នដោយសាររកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីបន្ថែមចំនួន៤នាក់ ជាគ្រួសារតែមួយ មានទីលំនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ក្នុងនោះមានបុរសម្នាក់ជាអ្នករត់តាក់ស៊ីនៅបេនឡានផ្សារលើ កូនពីរនាក់នឹងម្ដាយចិញ្ចឹមម្នាក់លក់បាយនៅក្នុងបេនឡានផ្សាលើ ក្នុងក្រុងកំពង់ឆ្នាំង។
ដូច្នេះសូមបងប្អូនមេត្តា ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ជាពិសេសអ្នកដែលបានពាក់ព័ន្ធត្រូវរួសរាន់ទៅប្រឹក្សាជាមួយគ្រូពេទ្យនិងពិនិត្យសំណាកជាបន្ទាន់ ជៀសវាងការឆ្លងរាលដាលក្នុងគ្រួសារ និងសហគមន៍យើង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner