តំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានរក្សាទុកនៅវិមានឈ្នះឈ្នះ (Video Inside)

តំណក់ប្រេងដំបូងរបស់កម្ពុជាត្រូវបានយកទៅរក្សាតំកល់ទុកនៅវិមានឈ្នះឈ្នះរួចហើយនៅព្រឹកថ្ងៃពុធនេះ។  ពិធីប្រគល់និងទទួលតំណក់ប្រេងដែលផ្ទុកក្នុងកែវ បានធ្វើឡើងនៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះនិងរដ្ឋមន្ត្រីក្រ សួងរ៉ែនិងឋាមពល លោកស៊ុយ សែម។

រកឃើញដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ត្រូវបានប្រកាស ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចំនឹងថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះរបស់សម្តេច។ កន្លែងរកឃើញដំណក់ប្រេងលើកដំបូងរបស់កម្ពុជានោះ គឺស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយ ក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាល ធ្លាប់បាន បញ្ជាក់ថា ចំណូលទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យ អប់រំ និងវិស័យសុខា ភិបាល៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner