សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ជុំវិញការរៀបចំដំណើរទៅកាន់មូលដ្ឋានរាមតាមសំណើរបស់អាមេរិក (Video Inside)

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនៅថ្ងៃទី៩មិថុនា បញ្ជាក់ជុំវិញការរៀបចំដំណើរមួយទៅកាន់មូលដ្ឋាន សមុទ្ទរាមតាមសំណើរបស់ស្ថានទូតអាមេរិកក្រោយមានការចោទប្រកាន់និងការសង្ស័យដដែលៗជុំវិញការ ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាមក្នុងទឹកដីកម្ពុជាជាមូលដ្ឋានយោធាកងទ័ពចិន។

ប្រសាសន៍បញ្ជាក់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជុំវិញការរៀបចំដំណើរទៅ កាន់មូលដ្ឋានទ័ពជើងទឹកសមុទ្ទរាមនាពេលខាងមុខនេះ នៅបានរំលឹកដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការ បរទេសអាមេរិកលោកស្រី Wendy Sherman កាលពីសប្តាហ៍មុនដែលពេលនោះ មន្ត្រីជាន់ខ្ពស់អាមេរិករូបនោះ បានអនុញ្ញាតការចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាច្រើនលើកច្រើនសានូវគោលជំហរដ៏ម៉ឺងម៉ាត់ របស់កម្ពុជាក្នុងការថែរក្សានិង ការពារឯករាជ្យ, អព្យាក្រឹតនិងអធិបតេយ្យភាពរបស់ខ្លួនទាំងនយោបាយផ្ទៃក្នុង ប្រទេសនិងកិច្ចការបរទេស។ រាជរដ្ឋាភិបាលកម្ពុជាថែមទាំងបានប្រាប់សហរដ្ឋអាមេរិកច្បាស់ៗបន្ថែមទៀតថា កម្ពុជាដែលជាប្រទេស មានអធិបតេយ្យនិងឯករាជ្យមានបូរណភាពទឹកដីពេញលេញក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស្របច្បាប់ និងមាន សិទ្ធិស្មើគ្នាដូចប្រជាជាតិដទៃទៀតក្នុងតំបន់ក៏ដូចជានៅជុំវិញពិភពលោក មានសិទ្ធិពេញលេញនិងមិន អាចកាត់ ផ្តាច់បាន ក្នុងការកែលំអមូលដ្ឋានកងទ័ពជើង ទឹកកំពង់ផែឬហេដ្ឋារចនាសម្ព័ន្ធនាវាចរណ៍របស់ខ្លួន ដើម្បីបំពេញ សេចក្តីត្រូវការក្នុងពេលបច្ចុប្បន្នស្របតាមរដ្ឋ ធម្មនុញ្ញរបស់ប្រទេស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner