ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន៥ពាន់៣៨នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃទី៩មិថុនានេះបានកើនឡើងចំនួន៤២ករណីបើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងចូលក្នុងសហគមន៍ថ្ងៃនេះមានចំនួន៦៧១ករណី, ចំណែកការឆ្លងចួល កាលពីថ្ងៃអង្គារ៍ម្សិលមិញ មានចំនួន៦២៩ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងរយៈពេល១០៩ថ្ងៃមកនេះ បានកើនឡើងដល់៣ម៉ឺន៥ពាន់៣៨នាក់ហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី៩ខែ មិថុនា ឆ្នាំ២០២១នេះមានការឆ្លងសរុបទូទាំងប្រទេសចំនួន៣ម៉ឺន៦ពាន់២៤០នាក់, ការស្លាប់សរុបមានចំនួន ២៨៩នាក់ក្រោយការស្លាប់ថ្មីចំនួន១១នាក់ក្នុងរយៈពេល២៤កន្លងមកនេះ, ចំណែកការព្យាបាលជាសះស្បើយ សរុបមានចំនួន២ម៉ឺន៩ពាន់៤៧នាក់ក្រោយការព្យាបាលជាសះស្បើយចំនួន៣៩៨នាក់ក្នុងរយ:ពេល២៤ម៉ោង កន្លងមកនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner