រាជរដ្ឋាភិបាលពង្រីកវិសាលភាពការចាក់វ៉ាក់សាំងចេញពីរាជធានី (Video Inside)

ក្រុងតាខ្មៅនិងបណ្តាស្រុកនានាទូទាំងខេត្តកណ្តាលនឹងត្រូវចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ហើយនៅទន្ទឹមនឹងការចាក់រួមគ្នាក្នុងខណ្ឌចំនួន៣ចុងក្រោយរបស់រាជធានីភ្នំពេញ។

ការសម្រុកចាក់វ៉ាក់សាំង លើពលរដ្ឋក្នុងប្រទេសកម្ពុជា បានធ្វើឡើង ស្របពេលប្រទេសកម្ពុជាកំពុងប្រឈមនឹងការឆ្លងដ៏ខ្លាំងមិនធ្លាប់ជួប ប្រទះក្នុងរលកវាយលុកនៃជម្ងឺកូវីដ១៩ក្នុង សហគមន៍ជាលើកទី៣ និងទន្ទឹមនឹងប្រទេសជាច្រើនក្នុងតំបន់ អាស៊ានដូចជាប្រទេសថៃ, វៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា និងហ្វីលីពីននោះជាដើម កំពុងតែរង នឹងវិបត្តិឆ្លងដ៏ខ្លាំងក្លាក្នុងពេលនេះ។

កម្ពុជាគឺជាប្រទេសដែលគេចាត់ ទុកថាមានភព្វវាសនាទទួលបានការចាក់ វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួនច្រើនជាងគេ​គ្រាដែលប្រទេសមួយ ចំនួនក្នុងតំបន់និងលើពិភពលោកកំពុងប្រឈម នឹងការខ្វះវ៉ាក់សាំង និងប្រទេសខ្លះនៅមិនទាន់អាចចាក់វ៉ាក់សាំង លើពលរដ្ឋរបស់ខ្លួនសូម្បីតែ៥ភាគរយបាន នោះផង។

https://youtu.be/hjTBAgaXNEg
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner