មនុស្ស ២៧,៧០ ភាគរយ ទទួលបានការចាក់វ៉ាក់សាំង (Video Inside)
ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជាបានប្រមាណ ២៧,៧០% នៃចំនួនប្រជាជនដែលគ្រោង នឹងចាក់ជាង១០លាននាក់ ខណៈបណ្តាប្រទេសមួយចំនួននៅលើសកលលោកនៅតែប្រឈមនឹងកង្វះវ៉ាក់សាំង នៅឡើយនោះទេ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៨មិថុនាឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន២លាន៧សែន៧ម៉ឺន៤៣៧នាក់ ក្នុងនោះការចាក់វ៉ាក់សាំងដូសទី២ រួច មានចំនួន២លាន២សែន៣ម៉ឺន៥ពាន់១៤៨នាក់។
យោងតាមផែនការរបស់រាជរដ្ឋាភិបាល កម្ពុជាគ្រោងនឹង ពង្រីកការចាក់វ៉ាក់សាំងលើពលរដ្ឋ ឲ្យបានរហូតដល់ចំនួន១៣លាននាក់ដែលស្មើនឹងវ៉ាក់សាំង២៦លានដូស។