ក្រសួងមហាផ្ទៃចេញការណែនាំពង្រឹងការព្យាបាលអ្នកទោសឆ្លងកូវីដ១៩ (Video Inside)

ក្រសួងមហាផ្ទៃបានពង្រឹងចំណាត់ការជួយព្យាបាលអ្នកទោសឆ្លងកូវីដ១៩ ក្រោយសេចក្តីរាយការណ៍ ជាបន្តបន្ទាប់ជុំវិញអ្នកទោសដែលបានឆ្លងកូវីដ១៩ និងមានករណីស្លាប់ផងដែរក្នុងពន្ធនាគារកន្លងមកនេះ។

យោងតាម លិខិត ក្រសួងមហាផ្ទៃថ្ងៃនេះ ចំពោះមណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានី, ខេត្ត ដែលបានរកឃើញឆ្លងកូវីដ-១៩, គឺតម្រូវឲ្យអភិបាលរាជធានី និងខេត្តពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ដឹកនាំ និងសម្របសម្រួលជាមួយ មន្ទីរ សុខា ភិបាល និងមន្ទីរអង្គភាព ពាក់ព័ន្ធ, ផ្ដល់ការគាំទ្រដល់អគ្គនាយកពន្ធនាគារ និងមណ្ឌលអប់រំកែប្រែព្រម ទាំងពន្ធនាគារទាំងនោះ ក្នុងការគ្រប់គ្រងចាត់ចែងព្យាបាលអ្នកឆ្លងកូវីដ-១៩ ។

លិខិតនៅបានបង្គាប់ការពង្រឹង ការអនុវត្ត វិធានការសុខាភិ បាលនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំងនោះថែមទៀត ដើម្បីបង្ការទប់ ស្កាត់ការឆ្លងរាលដាល ទៅលើអនុរក្សពន្ធនាគារ និងជនជាប់ឃុំ ព្រមទាំងបង្កើនការរក្សាសន្តិសុខ និងសុវត្ថិភាព នៅតាមមណ្ឌលអប់រំ កែប្រែ និងពន្ធនាគារទាំងនោះឲ្យបានល្អ។ លិខិតរបស់ក្រសួងមហាផ្ទៃ នៅបានណែ នាំ ការអនុវត្តវិធានការ សុខា ភិបាលចំពោះមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្តណា ដែលមិនទាន់មានការឆ្លង ជំងឺកូវីដ-១៩ផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner