ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងកូវីដ១៩ថ្មី មានចំនួន២ម៉ឺន៣ ពាន់ ២៩ករណី និងការស្លាប់ថ្មីមានចំនួន៤២០នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី សរុបចំនួន៧២៩ ករណី ក្នុងនោះ៦៧១ករណីជាការឆ្លងក្នុងសហគមន៍, និង៥៨ករណីទៀតជាការនាំ ចូលពី ក្រៅប្រទេស។
ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន មានសរុប១០ ប្រទេស។ ចំណែកប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៨ប្រទេស។