រាជធានីភ្នំពេញបន្ថែមតំបន់លឿងទុំ នៅខណ្ឌពោធិ៍សែនជ័យ (Video Inside)

រាជធានីភ្នំពេញបានបន្ថែមផ្នែកខ្លះទៀតក្នុងខណ្ឌពោធិ៍សែនជ័យជាតំបន់លឿងទុំ ក្រោយការរកឃើញករណី ឆ្លងនៅទីនោះមិនទាន់ធ្លាក់ចុះ។ កាលពីម្សិលមិញ អភិបាលខណ្ឌពោធិ៍សែនជ័យលោក ហែម ដារិទ្ធ ត្រូវគេរាយការណ៍ថាបានរងការឆ្លងនឹងជម្ងឺកូវីដ១៩ផងដែរ។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអប្សរាណិតទទួលបាននៅថ្ងៃទី៩មិថុនានេះ គឺផ្នែកខ្លះនៃភូមិចោមចៅ៣ ក្នុងសង្កាត់ចោមចៅទី២, ផ្នែកខ្លះ នៃភូមិត្រពាំងពោធិ៍, ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និងផ្នែកខ្លះនៃភូមិជម្ពូវ័ន២ ក្នុងសង្កាត់ចោមចៅទី៣ ក្នុង ខណ្ឌពោធិ៍សែនជ័យ គឺជា «តំបន់លឿងទុំ» ដែលជាតំបន់ប្រឈមហានិភ័យឆ្លងខ្ពស់។ ការកំណត់តំបន់ទំាងនេះ ជាតំបន់លឿងទុំ នឹងមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែមិថុនា រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner