រាជធានីស្នើការគ្រប់គ្រងតួលេខកម្មករស្នាក់នៅដិតដល់ ក្រោយការរកឃើញតួលេខឆ្លងមិនធ្លាក់ចុះ (Video Inside)
ការបន្តឆ្លងនៅមិនទាន់ឈប់ឈរក្នុងរង្វង់ចំណោមក្រុមកម្មករ បានតម្រូវឲ្យរដ្ឋបាលរាជធានីបានស្នើ ក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាត់វិធានការប្រមូលស្រង់តួលេខនិងទិន្នន័យស្នាក់នៅពិតប្រាកដរបស់ កម្មករ។
រដ្ឋបាលរាជធានីបានស្នើសុំឲ្យក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវប្រាប់ម្ចាស់រោងចក្រ ធ្វើ បញ្ជីស្នាក់នៅរបស់កម្មករនិងកម្មការិនី ឲ្យបានច្បាស់លាស់ដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជ្ញាធរមូលដ្ឋាន ដើម្បីគ្រងគ្រងស្ថិតិស្នាក់នៅដិតដល់លើការស្នាក់នៅរបស់កម្មករដើម្បីឈានទៅការកាត់ផ្ដាច់ឱ្យបាននូវការរីក រាលដាលជំងឺកូវី-១៩។
ការស្នើរកការគ្រប់គ្រងតួលេខនិងទិន្នន័យស្នាក់នៅរបស់កម្មករនេះ បានធ្វើឡើងដោយ អភិបាលរាជធានីលោកឃួងស្រេងក្នុងកិច្ចប្រជុំvideo conference មួយកាលពីល្ងាចថ្ងៃទី៨មិថុនា ជាមួយនឹងក្រ សួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រុមការារក្រសួងសុខាភិបាលនិងមន្ត្រីអាជ្ញាធរខណ្ឌទាំង១៤។
លោកអភិបាលរាជធានី បានថ្លែងថាក្នុងរយៈពេលមួយខែចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅមិនទាន់បាន ថមថយចុះនៅឡើយទេ, ហើយអ្នកដែលមានវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេលចុងក្រោយនេះ ភាគច្រើន ជាកម្មករកម្មការិនីក្នុងបណ្តារោងចក្រនៅក្រុងភ្នំពេញ។