ខេត្តព្រៃវែង រកឃើញអ្នកឆ្លងថ្មី១៩នាក់, ស្លាប់ម្នាក់ថ្ងៃនេះ (Video Inside)
ខេត្តព្រៃវែង បានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ និងមានមានអ្នកស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងថ្មីក្នុងខេត្តព្រៃវែងនៅថ្ងៃនេះ គឺថយចុះជាងកាលពីម្សិលម៉ិញចំនួន៥នាក់ដោយកាល ពីម្សិលម៉ិញនោះ ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២៤នាក់ ។ ខេត្តព្រៃវែងនាប៉ុន្មានថ្ងៃបន្តបន្ទាប់គ្នានេះ ត្រូវគេសង្កេតឃើញថា តួលេខនៃការឆ្លងមានការថយចុះជាលំដាប់ ។
យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីទាំង ១៩នាក់ សុទ្ធតែជាការឆ្លងនៅក្នុងសហគមន៍ទាំងអស់ ដែលជាពលរដ្ឋមានអាសយដ្ឋាននៅស្រុកបាភ្នំចំនួន ៧នាក់, ស្រុកពាមជរ ៤នាក់,ស្រុកមេសាង ៣នាក់, ស្រុក ពាមរក៍ ម្នាក់, ស្រុកព្រះសេ្តច ម្នាក់, ស្រុកពោធិ៍រៀង ម្នាក់, ស្រុកពារាំង ម្នាក់, និងជាពលរដ្ឋចំណូលថ្មីមកពីខេត្ត កណ្ដាលចំនួន ម្នាក់ ។
ចំណែកអ្នកស្លាប់ថ្មីម្នាក់នៅថ្ងៃនេះ គឺជាបុរសអាយុ៤០ឆ្នាំ ឈ្មោះ ឡាំង ពិន ដែលទើបបានចូលមន្ទីរពេទ្យចំនួន តែ៨ថ្ងៃប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតបានដោយសារតែករណីមានវិបត្តិផ្លូវដង្ហើម ធ្ងន់ធ្ងរ និងរលាកសួតទាំង សងខាងថែមទៀតដោយសារតែជំងឺកូវីដ១៩។ ខេត្តព្រៃវែង មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៧៤២នាក់ ក្នុង នោះអ្នកជាសះស្បើយមានចំនួន៣១៣នាក់ កំពុងទទួលការព្យាបាលមានចំនួន៤២១នាក់ និងខេត្តព្រៃវែង មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៨នាក់ហើយ ៕