ខេត្តស្វាយរៀង មានអ្នកឆ្លងថ្មី៣៨នាក់ (Video Inside)
ខេត្តស្វាយរៀង នៅក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៨នាក់ដែល ជាចំនួនកើនខ្ពស់ចំនួន១៧នាក់ បើធៀបនឹងការរកឃើញឆ្លងនៅថ្ងៃម្សិលម៉ិញ ។ កាលពីថ្ងៃអង្គារម្សិលម៉ិញ ខេត្ត ស្វាយរៀងបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួនតែ២១នាក់ទេ ។
ពលរដ្ឋទាំង ៣៨នាក់ ដែលទើបរកឃើញឆ្លង ថ្មីនៅថ្ងៃនេះ មានអាសយដ្ឋាននៅក្នុងក្រុងបាវិតចំនួន ១៣នាក់, ស្រុកកំពង់រោទិ ៨នាក់, ស្រុកចន្រ្ទា ៦នាក់, ស្រុកស្វាយទាប ៤នាក, ក្រុងស្វាយរៀង ២នាក់, ស្រុកស្វាយជ្រំ ២នាក់, ស្រុករំដួល២នាក់ និងស្រុករមាសហែក ចំនួនម្នាក់ ។
ខេត្តស្វាយរៀង មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ១ពាន់ ១៤៦ នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ចំនួន ៦៦២នាក់ កំពង់សម្រាកព្យាបាលចំនួន ៤៧៦នាក់ និងមានអ្នកស្លាប់ដោយសារកូវីដ១៩ចំនួន ៧នាក់។