ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី១៨នាក់ (Video Inside)

ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ១៨នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ ដែលជាចំនួនថយចុះរហូតដល់ទៅ ១០នាក់ បើធៀបនឹងម្សិលម៉ិញ ។ កាលពីម្សិលម៉ិញខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៨នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនេះ គឺ ស្ថិតក្នុងរង្វង់ការធ្វើ តេស្តលើមនុស្សសង្ស័យចំនួន ៥៨០នាក់។

សេចក្តីរាយការណបានអោយដឹងថា អ្នកទើបរកឃើញឆ្លងថ្មីទាំង ១៨ នាក់នៅថ្ងៃនេះ សុទ្ធតែជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ដែលពលរដ្ឋទាំងនោះមានអាសយដ្ឋាននៅ ស្រុកកំពង់សៀមចំនួន ម្នាក់, ស្រុកព្រៃឈរ ម្នាក់, ស្រុកជើងព្រៃ ៧នាក់, ស្រុកកងមាស ម្នាក់, ស្រុកស្រីសន្ធរ ៣នាក់, ស្រុកបាធាយ ៤នាក់ និងជាពលរដ្ឋចំណូលថ្មីមកពីខេត្តកំពង់ធំចំនួន ម្នាក់ ។

ខេត្តកំពង់ចាម គិតត្រឹម ថ្ងៃនេះ មានអ្នកឆ្លងសរុបចំនួន១ពាន់ ១១៥នាក់, ព្យាបាលជាសះស្បើយ ចំនួន៦៨៩នាក់ក្នុងនោះរួមការព្យា បាលជាសះស្បើយ ២៥ នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះទៀត ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner