ខេត្តកំពត មានករណីឆ្លងថ្មី៤៩នាក់ (Video Inside)
ខេត្តកំពតមានការឆ្លងថ្មីចំនួន៤៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងនៅថ្ងៃនេះ មានតូលេខ ថយចុះ៩នាក់បើប្រៀបធៀបនឹងម្សិលមិញដែលមានការរកឃើញឆ្លងថ្មីដល់ទៅ៥៨នាក់នោះ។
យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំងនេះ រួមមាននៅក្នុងស្រុកអង្គរជ័យ, ស្រុកបន្ទាយមាស, ស្រុកឈូក, ស្រុកដងទង់, ស្រុក ជុំគីរី, ស្រុកទឹកឈូរ, ស្រុកកំពង់ត្រាចនិងក្រុងកំពត។ ការឆ្លងនៅថ្ងៃនេះដែរ ក៏មានការឆ្លងមកពីខេត្តព្រះសីហនុ ម្នាក់ផងដែរ។ ខេត្តកំពតមានការឆ្លងសរុប៦៣៨នាក់, ជាសះស្បើយ៥២នាក់និងមានមនុស្សស្លាប់២នាក់។