ខេត្តត្បូងឃ្មុំ មានការឆ្លងថ្មី១២នាក់ (Video Inside)
ខេត្តត្បូងឃ្មុំបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១២នាក់ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្ត អ្នកដែលទើបរកឃើញឆ្លងថ្មីទាំង១២នាក់នៅថ្ងៃនេះ គឺជាករណីឆ្លងនៅក្នុងសហគមនទាំងអស់ ដែលពលរដ្ឋទាំងនោះរួមមានស្រ្តី៨នាក់ និងបុរស ៤នាក់ ។
ពលរដ្ឋទាំង ១២នាក់ ដែលទើបរកឃើញឆ្លងថ្មីនោះ មានអាសយដ្ឋាននៅស្រុកតំបែរចំនួនម្នាក់, ស្រុកមេមត់ ៣នាក់, ស្រុកអូររាំងឪ ម្នាក់, និងពលរដ្ឋនៅក្នុងស្រុក ក្រូចឆ្មាចំនួន ៧នាក់ ។
ខេត្តត្បូងឃ្មុំមានអ្នកឆ្លងសរុប១៩៥នាក់ ,កំពុងទទួលការព្យាបាល ៨៧នាក់ និងមានអ្នក ស្លាប់ចំនួន ៣ នាក់ ។