ខេត្តបន្ទាយមានជ័យ មានអ្នកឆ្លងថ្មី៣៥នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងថ្មីកូវីដ១៩ ចំនួន៣៥នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុង ក្រោយនេះ ដែលជាចំនួនឆ្លងតិចជាងពីម្សិលម៉ិញចំនួន៧នាក់ ។ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃម្សិលម៉ិញបាន រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤២នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៣៥នាក់ថ្ងៃនេះគឺរួមមាន១៧ នាក់ជាការឆ្លងនៅក្នុងសហគនចំនួន, និង១៨នាក់ផ្សេងទៀត ជាការឆ្លងលើពលករដែលទើបវិលត្រឡប់មកពី ប្រទេសថៃ ។ អ្នកឆ្លងថ្មីទាំង៣៥នាក់នោះ គឺជាពលរដ្ឋដែលមានអាសយដ្ឋាននៅក្នុងក្រុងប៉ោយប៉ែតចំនួន ១៦នាក់, ស្រុកស្វាយចេក៣នាក់, ស្រុកមង្គលបុរី ៤នាក់, ស្រុកថ្មពួក ២នាក់, ស្រុកម៉ាឡៃម្នាក់, ស្រុកព្រះនេត្រ ព្រះ ម្នាក់, ស្រុកសិរីសោភណ្ឌ ម្នាក់, ស្រុកភ្នំស្រុក ម្នាក់ និងលើពលរដ្ឋចំណូលថ្មី៦នាក់ដែលធ្វើដំណើរមកពី ខេត្តសៀមរាប។

ខេត្តបន្ទាយមានជ័យគិតចាប់តាំងពីដើមខែមិថុនានោះមកមានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣០៧នាក់ និងមានអ្នកជាសះស្បើយចំនួន ៨៥៣ ដោយបូកបញ្ចូលទាំងអ្នកជាសះស្បើយចំនួន៦៩នាក់ នៅថ្ងៃនេះផងដែរ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner