ខេត្តប៉ៃលិន រកឃើញអ្នកឆ្លងថ្មី៩នាក់ (Video Inside)

ខេត្តប៉ៃលិនបានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួន កើនលើសជាងកាលពីម្សិលម៉ិញចំនួន៤នាក់។ កាលពីម្សិលម៉ិញខេត្តប៉ៃលិនបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៥នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកដែលឆ្លងថ្មីទាំង៩នាក់នោះ គឺជាការឆ្លងនៅក្នុងសហគមន៍។ ពលរដ្ឋ ដែល ឆ្លងថ្មីទាំងនោះគឺជាពលរដ្ឋរស់ក្នុងក្រុងប៉ៃលិនចំនួន៧នាក់ និងនៅស្រុកសាលាក្រៅចំនួន ២នាក់ ។

សេចក្តីរាយ ការណ៍របស់រដ្ឋបាលខេត្តបានអោយដឹងទៀតថា នៅថ្ងៃពុធនេះផងដែរ ខេត្តប៉ៃលិនបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ២នាក់ ថែមទៀត ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner