ខេត្តកំពង់ធំ ឆ្លងថ្មី១៨នាក់ (Video Inside)
ខេត្តកំពង់ធំ តួលេខឆ្លងកូវីដ១៩ថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការកើនខ្ពស់ជាងពីម្សិលម៉ិញ ចំនួន ៨នាក់ ។ នៅថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១៨នាក់ និងកាលពីម្សិល ម៉ិញ បានរកឃើញអ្នកឆ្លងថ្មីចំនួន១០នាក់ ។
យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំង១៨នាក់នៅថ្ងៃនេះ រូមមាន១៥នាក់ ជាការឆ្លងនៅក្នុងសហគមន៍ និង៣នាក់ជាឆ្លងលើពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។ ក្នុងចំណោម អ្នកឆ្លងទាំង១៨នាក់ដែលរួមមានស្រ្តី៨នាក់ និងបុរស១០នាក់ គឺ ជាពលរដ្ឋមានអាសយដ្ឋានរស់នៅក្នុងស្រុក សន្ទុក១០នាក់, ស្រុកតាំងគោក ៥នាក់, ស្រុកំពង់ស្វាយ២នាក់ និងជាអ្នកស្រុកសំបូរម្នាក់ ។
ខេត្តកំពង់ធំគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៤២នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១៥៦នាក់ និងអ្នកកំពុងទទួលការព្យាបាលមានចំនួន ១៨៥ នាក់ទៀត ។