ខេត្តព្រះវិហារ មានឆ្លងថ្មីម្នាក់ (Video Inside)

ខេត្តព្រះវិហារ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួនម្នាក់ដែលជា តួលេខថយចុះ បើធៀបនឹងម្សិលម៉ិញ ។ ខេត្តព្រះវីហារ កាលពីថ្ងៃអង្គារ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២នាក់ និងនៅថ្ងៃនេះបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី តែម្នាក់ទេ និងជាការឆ្លងលើពលករដែលទើបវិលត្រមកពីប្រទេស ថៃ ។

យោងតាមរដ្ឋបាលខេត្ត អ្នករកឃើញឆ្លងថ្មីនៅថ្ងៃនេះ គឺជាយុវជន អាយុ២២ឆ្នាំ មានឈ្មោះ សែន ផុង មានអាសយដ្ឋាននៅក្នុងស្រុកឆែប នៃខេត្តព្រះវិហារ ។

ខេត្តព្រះវិហារ មានអ្នកឆ្លងសរុបចំនួន១៦នាក់ អ្នកជា សះស្បើយចំនួន ៥នាក់ ដោយបូកបញ្ចូលទាំងអ្នកជាសះស្បើយ២នាក់ នៅថ្ងៃនេះ និងអ្នកកំពុងទទួលការព្យាបាលមានចំនួន ១១នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner