ខេត្តឧត្តរមានជ័យ រកឃើញការឆ្លងថ្មី៦នាក់ (Video Inside)

ខេត្តឧត្តមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនថយចុះជាងកាលពីម្សិលម៉ិញចំនួន៧នាក់ ។ ខេត្តឧត្តមានជ័យ កាលពីម្សិលម៉ិញបានរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន ១៣នាក់ ។

យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំង៦នាក់ នៅថ្ងៃនេះ គឺជាការឆ្លងលើពល ករខ្មែរនាំចូលមកពីប្រទេសថៃចំនួន៤នាក់ និង២នាក់ដទៃទៀត ជាការឆ្លងនៅក្នុងសហគមន៍ ។ អ្នកទើបរកឃើញឆ្លងថ្មីទាំង៦នាក់នោះ គឺជាពលរដ្ឋរស់នៅក្នុងស្រុកសំរោងចំនួន២នាក់ និងជាពលរដ្ឋចំណូល ថ្មីមកពីខេត្តក្រចេះ២នាក់,មកពីខេត្តបាត់ដំបងម្នាក់ និងមកពីខេត្តបន្ទាយមានជ័យចំនួន ម្នាក់ ។

ខេត្តឧត្តរមានជ័យគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៩៦នាក់ ភាគច្រើនជាករណីនាំចូលពីក្រៅប្រទេស, ក្នុងចំណោមនោះមានអ្នកជាសះស្បើយចំនួន ២៧នាក់ ដោយរួមបញ្ចូលទាំងអ្នកព្យាបាលជាសះស្បើយ ៣នាក់ នៅថ្ងៃនេះផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner