រាជរដ្ឋាភិបាលបង្កើនប្រសិទ្ធភាពបន្ថែមទៀតក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការកែសម្រួលសមាសភាពគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញៈរាជរដ្ឋាភិបាលបានបង្ហាញនូវការប្តេជ្ញាចិត្តថែមមួយកម្រិតទៀតក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ១៩ តាមរយៈនៃការកែសម្រួលសមាសភាពគ.ប.ក.ដែលបានបង្កើតឡើងដោយសេចក្តីសម្រេច២៩សសរ ចុះថ្ងៃទី១៨ខែមីនាឆ្នាំ២០២០។ នេះបើយោងតាមខ្លឹមសារនៃអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ។

យោងតាមអនុក្រឹត្យចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ សមាសភាពនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ សរសេរជាអក្សរកាត់ថា ” គ.ប.ក. ” បំពេញការងាររបស់ខ្លួនក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី និងជាប្រធានគ.ប.ក។ អនុប្រធាននៃគ.ប.ក.មានចំនួន៥ រូបក្នុងនោះមាន៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថ (អនុប្រធានប្រចាំការ) និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសមាជិកចំនួន២៤ រូប ។ គ.ប.ក.ដើម្បីជាយន្តការក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។

តើ គ.ប.ក.មានតួនាទី និងភារកិច្ចអ្វីខ្លះ?។ គប.ក.មានតួនាទី និងភារកិច្ចៈ ដឹកនាំការប្រយុទ្ធនឹងជំងឺកូវីដ១៩,កំណត់ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ ដល់វិស័យសុខភាពសាធារណៈ និងធានាដល់និរន្តរភាពនៃកិច្ចដំណើរការនិងជំរុញការស្ទុះងើបឡើងនៃវិស័យសង្គម -សេដ្ឋកិច្ចតាម “គន្លងប្រក្រតីភាពថ្មី” , ដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រ ក្នុងការប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងការឆ្លង រាលដាលជំងឺកូវីដ-១៩,គ្រប់គ្រងផលប៉ះពាល់លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ទាំងកម្រិតជាតិ និងអន្តរជាតិ និងដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការជាអន្តរវិស័យ អន្តរស្ថាប័ន ទាំងនៅរដ្ឋបាលថ្នាក់និងរដ្ឋបាលថ្នាក់ក្រោម ជាតិ និងជាមួយដៃគូដែលមានការពាក់ព័ន្ធ។

គ.ប.ក.មានគណៈប្រចាំការមួយជាសេនាធិការប្រចាំការដែលមានសមាសភាព៖១-ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុជាប្រធាន, ២-រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាអនុប្រធាន, ៣-រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាអនុប្រធាន និងសមាជិកចំនួន១៦រូប។

គណៈប្រចាំការនៃ គ.ប.ក. មានភារកិច្ចដូចតទៅ៖ ដឹកនាំការអនុវត្តបទបញ្ជានិងការណែនាំនានារបស់ប្រមុខរាជរដ្ឋា ភិបាលក្នុងការប្រយុទ្ធនឹងកូវីដ-១៩, ដឹកនាំ និងសម្របសម្រួលការងារប្រចាំថ្ងៃរបស់ គបក និងយន្តការនានាដែលចំណុះឱ្យ គ.បកព្រមទាំងយន្តការពាក់ព័ន្ធផ្សេងទៀត លើការងារប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ដឹកនាំ និងសម្របសម្រួលការរៀបចំ “ផែនការយុទ្ធសាស្ត្រ” ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩និងបង្កើនភាពម្ចាស់ការសំដៅធានាដល់ និរន្តរភាពនៃកិច្ចដំណើរការ និងជំរុញការស្ទុះងើបឡើងនៃវិស័យសង្គម-សេដ្ឋកិច្ច តាម “គន្លងប្រក្រតីភាពថ្មី”, ណែនាំ និងសម្របសម្រួលការអនុវត្តវិធានការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩របស់គណៈកម្មការ នានាចំណុះឱ្យ គ.ប.ក. និងយន្តការពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលសំដៅពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្ត,រាយការណ៍ផ្ទាល់ និងជាប្រចាំជូនប្រមុខរាជរដ្ឋាភិបាលអំពីសភាពការណ៍វិវត្តនៃជំងឺកូវីដ១៩និងអនុវត្តការងារផ្សេងទៀតតាមការប្រគល់ភារកិច្ច របស់ប្រមុខរាជរដ្ឋាភិបាល។

ចំណែកយន្តការចំណុះឱ្យ គ.ប.ក.មានគណៈកម្មការក្រោមឱវាទចំនួន៤។ ក្នុងនេះ៖១.គណៈកម្មការអន្តរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ សរសេរជាអក្សរកាត់ថា “គ.អ.ក. “, ២- គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សរសេរជាអក្សរកាត់ថា “គ.វ.ក-១៩”, ៣-គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្ម វ៉ាក់សាំងកូវីដ-១៩ សរសេរជាអក្សរកាត់ថា “គល.វ.” និង៤- គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត សរសេរជាអក្សរកាត់ថា “គ.រ.ខ.”។ ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាលអាចបង្កើតគណៈកម្មការ ឬយន្តការផ្សេងទៀត ដោយតាមសំណើរបស់គណៈប្រចាំការនៃ គបក. ដើម្បីបម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ គណៈកម្មការទាំង៤នេះ មានភារកិច្ច ដោយឡែកៗពីគ្នា។
សូមអានអនុក្រឹត្យស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩៖

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner