តើគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានភារកិច្ចអ្វីខ្លះ?

ភ្នំពេញៈនៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២១រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យស្តីពីការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងែកូកូវីដ១៩(គ.ប.ក.)។ តាមខ្លឹមសារនៃអនុក្រឹត្យនេះយន្តការចំណុះឱ្យ គ.ប.ក.មានគណៈកម្មការក្រោមឱវាទចំនួន៤ ។ ក្នុងនេះ៖១.គណៈកម្មការអន្តរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ សរសេរជាអក្សរកាត់ថា “គ.អ.ក. “, ២- គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សរសេរជាអក្សរកាត់ថា “គ.វ.ក-១៩”, ៣-គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្ម វ៉ាក់សាំងកូវីដ-១៩ សរសេរជាអក្សរកាត់ថា “គល.វ.” និង ៤- គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត សរសេរជាអក្សរកាត់ថា “គ.រ.ខ.”។

តើគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានភារកិច្ចអ្វីខ្លះ?
-ជាសេនាធិការផ្នែកបច្ចេកទេស និងប្រតិបត្តិការរបស់ គ.បក
-រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩,- រៀបចំផែនការឆ្លើយតបនឹងជំងឺកូវីដ-១៩ ទៅតាមការវិវត្តនៃការរីករាលដាលនៃជំងឺកូវីដ-១៩,- រៀបចំផែនការទប់ស្កាត់ការនាំចូល និងការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី
-រៀបចំផែនការធនធានមនុស្ស ធនធានសម្ភារនិងធនធានថវិកាដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា,-គ្រប់គ្រងនិងវាយតម្លៃសភាពការវិវត្តនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ដើម្បីដាក់ចេញវិធានការឆ្លើយតបឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា
-គ្រប់គ្រងសេវាមន្ទីរពិសោធន៍ ដោយមានការពិគ្រោះយោបល់ពីគ្រប់ដៃគូពាក់ព័ន្ធ
-ពិគ្រោះយោបល់និងសម្របសម្រួល ជាមួយគ្រប់ដៃគូពាក់ព័ន្ធលើកិច្ចការសហប្រតិបត្តិការដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩
-គ្រប់គ្រងផ្នែកសេវាព្យាបាល និងថែទាំដោយបង្កើតផែនការឆ្លើយតបបន្ទាន់សម្រាប់មន្ទីរពេទ្យ
-គ្រប់គ្រងការបង្ការ និងត្រួតពិនិត្យការចម្លងមេរោគកូវីដ-១៩ ដោយអនុវត្តវិធានការប្រកបដោយ សុវត្ថិភាព
-ធានាការផ្គត់ផ្គង់ធនធានមនុស្ស ធនធានបរិក្ខារ ឱសថ និងធនធានថវិកា
-ធ្វើបច្ចុប្បន្នភាពឆ្លើយតបបន្ទាន់សម្រាប់ច្រក-ចេញចូលអាកាសយានដ្ឋាន កំពង់ផែ និងច្រកផ្លូវគោក
-រៀបចំ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងទិន្នន័យ និងផ្ដល់ព័ត៌មានអំពីអ្នកដែលមាន ផ្ទុកមេរោគកូវីដ-១៩, អ្នកធ្វើចតាឡីស័ក និងបុគ្គលដែលមានទំនាក់ទំនងដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩និងអ្នកដែលសង្ស័យថាមានផ្ទុកមេរោគកូវីដ-១៩ ព័ត៌មានពាក់ព័ន្ធនឹងការ គ្រប់គ្រងអ្នកជំងឺ, ការគ្រប់គ្រង និងកិច្ចការវ៉ាក់សាំង ព្រមទាំងការងារពាក់ព័ន្ធផ្សេងទៀត
-ណែនាំការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
-ណែនាំការអនុវត្តវិធានការឱ្យបានត្រឹមត្រូវក្នុងការឆ្លើយតបទៅនឹងឧប្បត្តិហេតុ ឬការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត
-ពង្រឹង និងសម្របសម្រួលការអនុវត្តច្បាប់ អនុក្រឹត្យនិងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងជំងឺកូវីដ១៩នៅទូទាំងប្រទេស
-អនុវត្តសកម្មភាពតាមផែនការដែលបានអនុម័តដោយប្រមុខរាជរដ្ឋាភិបាល
-ដឹកនាំសម្របសម្រួលលើការអនុវត្តការងាររបស់អនុគណៈកម្មការ និងយន្តការនានាចំណុះគណៈកម្មការអន្តរក្រសួង ព្រមទាំងជាមួយយន្តការពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
-ដឹកនាំសម្របសម្រួល ផ្នែកបច្ចេកទេស និងប្រតិបត្តិការលើការអនុវត្តការងាររបស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត
-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការប្រយុទ្ធនឹងជំងឺកូវីដ-១៩
-លើកទិសដៅប្រតិបត្តិតាមស្ថានភាព ជាក់ស្ដែងនៃការឆ្លងរាលដាលជំងឺកូវីដ-១៩
-រាយការណ៍ជាប្រចាំជូន គ.ប.កអំពីសភាពការណ៍វិវត្តនៃជំងឺកូវីដ-១៩
និង-អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ គ.ប.ក.។

សូមអានខ្លឹមសារអនុក្រឹត្យៈ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner