មេដឹកនាំ G7 សន្យាផ្តល់វ៉ាក់សាំងជាង១ពាន់លានដូសដល់ប្រទេសក្រីក្រ និងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
អង់គ្លេស៖ មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅថ្ងៃអាទិត្យម្សិលមិញបានសន្យាចាប់ផ្តើមចែកចាយវ៉ាក់សាំងបង្ការ Covid-19 ចំនួនជាង១ពាន់លានដូសដល់ប្រទេសក្រីក្រ និងការចាត់វិធានការណ៍សកម្មភាពដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G7 នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានគូសបញ្ជាក់ថា ខ្ញុំមានសេចក្តីរីករាយសូមប្រកាសថា នៅចុងសប្តាហ៍នេះមេដឹកនាំ នៃបណ្តាប្រទេស G7 បានសន្យាផ្តល់វ៉ាក់សាំងចំនួនជាង១ពាន់លានដូសដោយផ្ទាល់ ឬតាមរយៈកម្មវិធី COVAX របស់អង្គការសហប្រជាជាតិ ក្នុងនោះរាប់បញ្ចូលទាំង១០០លានដូសពីអង់គ្លេស ទៅកាន់ប្រទេសក្រីក្របំផុតនៅលើពិភពលោក ។
គួរកត់សម្គាល់ នៅមុនកិច្ចប្រជុំកំពូល G7 ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏ធ្លាប់បានប្រកាសដែរថា សហរដ្ឋអាមេរិកគ្រោងនឹងបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន៥០០លានដូសទៅអោយប្រទេសក្រៅផងដែរ ៕ ប្រភព៖ CNN


