ក្រុមហ៊ុនsmart ឧបត្ថមអំណោយមនុស្សធម៍ដល់ប្រជាពល រដ្ឋទី ទាលក្រចំនួន២០០គ្រួសារ នៅក្នុងឃុំគោក បាល្លង័ ស្រុកមង្គលបូរី

ក្រុមហ៊ុនទូរសព្ទស្មាត (Smart) បានចូលរួមបរិច្ចាកនូវអំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋ ជួបការលំបាកផ្នែកជីវភាព ក្នុងកាលៈទេសៈកូវីដ១៩ ចំនួន២០០គ្រួសារ ក្នុងឃុំគោកបាល្លង័ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

       ឯកឧត្តម អ៊ុ រាត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុន ស្មាត ដែលបានចូលរួមជួយផ្ដល់នូវអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋកំពុងជួបនូវការលំបាក ក្នុងអំឡុងជំងឺឆ្លងរាតត្បាតកូវី19 នេះគឺជាសណ្ដានចិត្តចែករំលែក និងជាការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

      ឯកឧត្តម បានធ្វើការផ្ដាំផ្ញើដល់បងប្អូន អុំពូមីងទាំងអស់ ចូលបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ នៃការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនៃការប្រឈម រីករាលដាលនៃជំងឺកូវីដ19 ជាសកល ហើយប្រទេសកម្ពុជាយើង នៅមិនទាន់ថមថយនៅឡើយ ដូចនេះសូមបងប្អូនអនុវត្តគោរព តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ នឹង ២ចូលរួម។ អំណោយដែលបានផ្ដល់ជូននាពេលនេះដោយ ១គ្រួសារៗទទួលបានអង្ករ ១0 គីឡូក្រាម មី១កេស ត្រីខ១យួរ និងទឹកស៊ីអ៊ីវ១យួរ៕ដោយ៖ ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner