កម្ពុជាបាននាំចេញ គ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ១០តោនទៅកាន់ទីផ្សារជប៉ុនដោយខ្លួនឯងជាលើកដំបូង តាមរយៈសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ
អត្ថបទដោយ៖
AMS OneMinute
នៅថ្ងៃទី១៣ មិថុនា កម្ពុជាបាននាំចេញ គ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ១០តោនទៅកាន់ទីផ្សារជប៉ុនដោយខ្លួនឯងជាលើកដំបូង តាមរយៈសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
គ្រប់ផ្នែកក្នុងផលិតកម្មកែច្នៃ បានអនុវត្តតាមប្រព័ន្ធគ្រប់គ្រងស្តង់ដាររបស់ជប៉ុន ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពនៃផលិតផលស្វាយចន្ទី។
សមិទ្ធិផលទាំងនេះ ជាផ្នែកសំខាន់មួយក្នុងការជំរុញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ឱ្យមានការទទួលស្គាល់ជាសកល ផ្តល់នូវឱកាសការងារ និងប្រាក់កម្រៃសមរម្យដល់ស្រ្តី និងយុវជននៅក្នុងសហគមន៍។
📷 FN