ប្រព័ន្ធផ្សព្វផ្សាយ ជាអាវុធដ៏មុតស្រួចមួយរបស់មហាអំណាចក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសគោលដៅ

អត្ថបទដោយ៖
AMS OneMinute

ប្រទេសមហាអំណាចឱ្យប្រព័ន្ធផ្សព្វផ្សាយដែលជាកូនជឹងរបស់ខ្លួន ផ្សាយតែពីរូបភាពអវិជ្ជមានរបស់រដ្ឋគោលដៅ ដូចជាការធ្លាក់ចុះសេដ្ឋកិច្ច ភាពក្រីក្រអត់ឃ្លាន ការរំលោភបំពានសិទ្ធិមនុស្ស ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការបង្ក្រាបដោយកម្លាំងទៅលើអ្នកតវ៉ា ការបំបិទសេរីភាព ការបំប៉ោងព័ត៌មានពាក់ព័ន្ធនឹងការចោទប្រកាន់អនុញ្ញាតឱ្យយោធាបរទេសតាំងមូលដ្ឋានទ័ពនៅក្នុងប្រទេសជាដើម។

ពេលសរសេរ គេតែងនិយមប្រើពាក្យដូចជា ជនផ្តាច់ការ មេដឹកនាំក្រាញននាលជាដើមទៅលើមេដឹកនាំដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។

ក្រៅពីប្រព័ន្ធផ្សព្វផ្សាយ ពួកគេប្រើឧបករណ៍ជាច្រើនទៀត ដើម្បីសម្រេចផែនការទុច្ចរិតរបស់គេទៅលើប្រទេសដែលមិនបានដើរតាមរបៀបវារៈរបស់ពួកគេ។

ប្រភព @Politico360KH

ads banner