កម្ពុជារំពឹងវ៉ាក់សាំងចិនមួយលានដូសទៀត នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (Video Inside)

កម្ពុជានឹងរំពឹងទទួលវ៉ាក់សាំងដែលនឹងដឹកមកដល់ជាបន្តបន្ទាប់ថែមទៀតនាចុងសប្តាហ៍នេះ ក្រោយការទើប នឹងទទួលបានវ៉ាក់សាំងចិនស៊ីណូហ្វាមមួយលានដូសកាលពីថ្ងៃទី១២មិថុនា។ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់មុននេះថា វ៉ាក់សាំងចិនចំនួន១លានដូសទៀត នឹងត្រូវដឹកមកដល់ កម្ពុជានៅថ្ងៃទី១៩មិថុនាខាងមុខនេះ។

កាលពីថ្ងៃទី១២មិថុនា វ៉ាក់សាំងចិនមួយលានដូសដែលទើបបានដឹក ជញ្ជូនមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនោះ បាននាំឲ្យកម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិន សរុប៧លាន៧០ម៉ឺនដូសហើយ ដែលរួមមានវ៉ាក់សាំងបញ្ជាទិញ៥លាន៥០ម៉ឺនដូសនិងវ៉ាក់សាំងជំនួយ២លាន ២០ម៉ឺនដូស។ បើរាប់បញ្ចូលទាំងវ៉ាក់សាំង AstraZeneca ដែលជាវ៉ាក់សាំងតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ចំនួន ៣២ម៉ឺន៤ពាន់ដូសដែលបានដឹកមកដល់កម្ពុជាកាលពីដើមខែមីនានោះមកទៀត កម្ពុជាមានវ៉ាក់សាំងក្នុងដៃ សារុប៨លាន២ម៉ឺន៤ពាន់ដូសហើយ ។

យោងតាមប្រសាសន៍របស់សម្តេច កម្ពុជានឹងអាចសម្រេចការចាក់ វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួនបានចំនួន១០លាននាក់ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២១នេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner