សម្តេចពិជ័យសេនា ទៀ បាញ់ ដាក់បញ្ជាតាមរកជនខិលខូចយកលុយពលរដ្ឋចាក់វ៉ាក់សាំង (Video Inside)
សេចក្តីរាយការណ៍ជុំវិញមនុស្សខិលខូចយកលុយប្រជាពលរដ្ឋជាថ្នូរនឹងការចាក់វ៉ាក់សាំងបង្កាកូវីដ១៩បាន ជម្រុញឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ដាក់បញ្ជាការស្វែងរកមុខអ្នកប្រព្រឹត្ត។ ប្រសាសន៍ដាក់បញ្ជាតាមរកមុខ ជនខិលខូច បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤មិថុនា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល យុទ្ធនា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ, កម្មករ, កម្មការិនី និងជនបទរទេស ក្នុងភូមិសាស្ត្ររាជ ធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្ដាល។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា សកម្មភាពយកលុយនោះ គឺដើរផ្ទុយពីគោលការណ៍របស់ប្រមុខ រាជរដ្ឋាភិបាល ដែលការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺមិនតម្រូវការបង់លុយកាក់នោះឡើយ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានដាក់បញ្ជាឲ្យថ្នាក់ដឹកនាំអង្គភាពទាំងឡាយ ត្រូវតែរកជននោះឱ្យឃើញ និងចាត់តាមច្បាប់ ដើម្បីលើកកម្ពស់ទឹកចិត្តរបស់កងទ័ព និងការរក្សាកិត្តិយសកងកម្លាំងដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុង ការជួយប្រជាពលរដ្ឋក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសនាពេលនេះ។