ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងកូវីដថ្មី១១នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងកូវីដ១៩ចំនួន១១នាក់។ យោងតាមរដ្ឋបាល ខេត្តក្នុងចំណោមអ្នកឆ្លងទាំងនោះ រួមមានស្ត្រី៧នាក់ដែលជាអ្នកលក់ផលិតផល និងក្រៅពីនោះ គឺជាកម្មកររោង ចក្រ, អ្នកបើកតាក់ស៊ី និងកុមារផងដែរ។
ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី១៤មិថុនានេះ មានអ្នកឆ្លងសរុប ចំនួន ៣៤២នាក់, ជាសះស្បើយសរុបចំនួន២៤៤ នាក់និងកំពុងសម្រាកព្យាបាលចំនួន ៩៤នាក់ ៕