ខេត្តកំពង់ចាម មានអ្នកឆ្លងថ្មី១៩នាក់ (Video Inside)
ខេត្តកំពង់ចាមរកឃើញអ្នកវិជ្ជមានកូវីដថ្មីចំនួន១៩នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្តការរកឃើញថ្មីទាំងនេះ គឺស្ថិតក្នុងរង្វង់ការធ្វើតេស្តលើមនុស្សសង្ស័យ៦២៨នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១៩នាក់នោះរួមមាននៅស្រុកកោះសូទិនម្នាក់, ក្រុងកំពង់ចាម២នាក់, ស្រុកស្រីសន្ធរ៥ នាក់, ស្រុកជើងព្រៃ៥នាក់, និងស្រុកចំការលើ៦នាក់។
ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ ចំនួន១ពាន់ ២៤៩នាក់, ព្យាបាលជាសះស្បើយចំនួន៨២៥នាក់ និងនៅសល់៤២៤នាក់កំពុងទទួលការព្យាបាល។