ហាង Baby Care សាខាផ្សារសុវណ្ណា មានអ្នកឆ្លងកូវីដ១៩ចេញចូល (Video Inside)
អ្នកដែលបានទៅហាង Baby Care សាខាផ្សារសុវណ្ណា ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ហាង Baby Care សាខាផ្សារសុវណ្ណា មានទីតាំងស្ថិតនៅផ្ទះលេខ៨៩A, ផ្លូវ២៧១ សង្កាត់ទំនប់ទឹក នៃខណ្ឌបឹងកេងកង។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៣មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺ កូវីដ-១៩ បានទៅហាង Baby Care សាខាផ្សារសុវណ្ណា នៅចន្លោះម៉ោង៣និង២៥នាទីដល់ម៉ោង៣និង៤០នាទី ថ្ងៃទី៩មិថុនា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ។