ក្រសួងធនធានទឹកបង្ហាញការព្យាករណ៍អាកាសធាតុកម្ពុជាក្នុងរយៈពេល១សប្ដាហ៏ទៅមុខ

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៥មិថុនានេះ បានឲ្យដឹងថា នាសប្ដាហ៏ខាងមុខពោលគឺចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២មិថុនាឆ្នាំ២០២១ ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរគួបផ្សំនឹងប្រពន្ធ័សម្ពាធទាបនៅភាគខាងលើ។ ស្ថានភាពបែបនោះនឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។ ទន្ទឹមនឹងនោះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ក៍អាចកើតមានផងដែរ។ នៅបណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ជាពិសេសនៅភាគឦសាន ភាគខាងជើងនៃជួរភ្នំដងរែក។ ឯបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ក៍អាចកើតមានផងដែរ។ ចំណែកនៅតំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។ ទន្ទឹមនឹងនោះ ក៏អាចមានខ្យល់ ភ្លៀង ផ្គរ រន្ទះ គួបផ្សំនិងរលកសមុទ្រមធ្យមផងដែរ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner