ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន៨ពាន់១១នាក់ (Video Inside)
ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃទី១៥មិថុនានេះមានតួលេខថយចុះចំនួន៥៤ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការចូលក្នុងសហគមន៍កាលពីថ្ងៃច័ន្ទមានចំនួន៥០៥ករណី, ចំណែកការឆ្លងក្នុងសហគមន៍នៅថ្ងៃអង្គារនេះ មានចំនួន៤៥១ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងដល់៣ម៉ឺន ៨ពាន់១១នាក់ហើយ។
កម្ពុជាគិតត្រឹមថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេសចំនួន៣ម៉ឺន ៩ពាន់៤៦៤នាក់, ការស្លាប់សារុបមានចំនួន៣៦១នាក់ក្រោយការស្លាប់ថ្មីចំនួន១៣នាក់ក្នុងរយ:ពេល២៤កន្លង មកនេះ, និងការព្យាបាលជាសះស្បើយសារុបមានចំនួន៣ម៉ឺន៣ពាន់៥៧១នាក់ក្រោយការព្យាបាលជាសះ ស្បើយចំនួន៦០៤នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះផងដែរ។