ខេត្តស្វាយរៀង មានអ្នកឆ្លងថ្មី៣១នាក់ (Video Inside)

ខេត្តស្វាយរៀង បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣១ នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាលេខឆ្លងខ្ពស់ជាងពីម្សិលម៉ិញរហូតដល់ ១៧នាក់ ។ កាលពីថ្ងៃច័ន្ទម្សិលម៉ិញ ខេត្តស្វាយរៀងបាន រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៤នាក់ ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីថ្ងៃនេះ ជាការឆ្លងក្នុងសហគមន៍ ចំនួន ២៥នាក់ និងជាការឆ្លងលើពលករដែលទើបមកពីប្រទេសថៃចំនួន ៦នាក់ ។ ពលរដ្ឋទាំង ៣១នាក់នោះ មានអសយដ្ឋាននៅក្នុងស្រុកក្រុងចំនួន ៧ រួមមាន ក្រុងបាវិត, ក្រុងស្វាយរៀង, ស្រុកចន្រ្ទា, ស្រុករមាសហែក, ស្រុកស្វាយជ្រំ, ស្រុកកំពង់រោទិ៍ និងស្រុកស្វាយទាប ។

ខេត្តស្វាយរៀង គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួន ១ពាន់ ២៨៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៨៧១ អ្នកកំពុងទទួលការព្យាបាលចំនួន ៤១០នាក់ និងមានអ្នកស្លាប់ចំនួន ៧នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner