ខេត្តព្រៃវែង ឆ្លងថ្មី៣៣នាក់, ស្លាប់ម្នាក់ (Video Inside)
ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៣នាក់ និងអ្នកស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះជាតួលេខ ថយចុះចំនួន៨នាក់បើប្រៀបធៀបនឹងម្សិលមិញ ដែលមានអ្នកឆ្លង៣៩នាក់និងមនុស្ស ស្លាប់២នាក់ដោយសារកូវីដ១៩។
យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៣៣នាក់ថ្ងៃនេះ រួមមាននៅ ស្រុកស្វាយអន្ទរ ចំនួន១០នាក់, ស្រុកស៊ីធរកណ្ដាលចំនួន៦នាក់, ស្រុកមេសាងចំនួន ៥នាក់, ស្រុកពារាំង ចំនួន ៥នាក់, ស្រុកបាភ្នំ ចំនួន ៣នាក់, ស្រុកព្រះសេ្តច ចំនួន ៣នាក់ និងស្រុកកញ្ជ្រៀច ម្នាក់។ ចំណែកអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ នៅថ្ងៃនេះ គឺជាស្រ្តី វ័យ ៦៤ ឆ្នាំរស់នៅក្នុងស្រុកពាមជរ ។
ខេត្តព្រៃវែង មានអ្នកឆ្លង ជំងឺកូវីដ១៩សរុបចំនួន៩៥៦នាក់, ព្យាបាលជាសះស្បើយចំនួន៤៤៤នាក់ មានអ្នក ស្លាប់ចំនួន១១នាក់បើរាប់បញ្ចូលចុងក្រោយម្នាក់ទៀតនៅថ្ងៃនេះ។