ខេត្តចំនួន៥ នៅភាគនីរតីប្រទេស ទទួលសម្ភារៈបរិក្ខាពេទ្យ (Video Inside)
ខេត្តចំនួន៥នៅភាគនិរតីប្រទេស បានទទួលអំណោយជាថេបប្លេត និងបរិក្ខាពេទ្យពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីត្រៀមចាក់វ៉ាក់សាំងនៅក្នុងខេត្ត។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៥មិថុនា ឆ្នាំ២០២១ បានប្រគល់អំណោយ«ថេបប្លេត»របស់សម្តេចតេជោ ហ៊ុន សែន និង សំភារៈបរិក្ខាពេទ្យមួយចំនួនទៀត ជូនដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងក្នុងខេត្ត ចំនួន៥ រួមមាន ខេត្តកែប កំពត, តាកែវ, ព្រះសីហនុ និងខេត្តកោះកុង។
ពិធីប្រគល់ និងទទួល អំណោយទាំងនោះ បានធ្វើឡើងនៅខេត្តកែប ក្រោមវត្តមានលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ និងមន្ត្រីពាក់ព័ន្ធនានាជាច្រើនរូបទៀត។