ធនាគារ Shinhan Bank មានអ្នកឆ្លងកូវីដ១៩ចេញចូល (Video Inside)
អ្នកដែលដែលធ្លាប់បានទៅធនាគារ Shinhan Bank ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ធនាគារ Shinhan Bank មានទីតាំងស្ថិតនៅផ្លូវ២១៧, សង្កាត់ស្ទឹងមានជ័យ១ ក្នុងខណ្ឌមានជ័យ។
អនុគណៈកម្មការស្រាវ ជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថ្ងៃនេះថា មានអ្នកជំងឺកូវីដ-១៩ បានទៅប្រើប្រាស់សេវានៅធនាគារ Shinhan Bank នោះ ក្នុងចន្លោះពីម៉ោង១១និង៥០នាទី ដល់ម៉ោង១២ថ្ងៃ១០មិថុនាឆ្នាំ២០២១ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។