ផ្សារទំនើបឡាក់គី សាខាផ្សារស្ទឹងមានជ័យថ្មី មានអ្នកឆ្លងកូវីដ១៩ (Video Inside)

អ្នកដែលធ្លាប់បានទៅ ផ្សារទំនើបឡាក់គី សាខាផ្សារស្ទឹងមានជ័យថ្មី ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដាន សុខភាព។ ផ្សារទំនើប ឡាក់គី សាខាផ្សារស្ទឹងមានជ័យថ្មី មានទីតាំងស្ថិតនៅផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១  ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ ចំនួន២ នាក់បានទៅទិញសម្ភារៈមួយចំនួននៅ ផ្សារទំនើបឡាក់គី សាខាផ្សារស្ទឹងមានជ័យថ្មី កាលពីថ្ងៃទី ១៥ មិថុនា។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner