លោកប្រធានាធិបតី ស៊ី ដាស់តឿនប្រឆាំងនឹងការមាគងាយដោយបរទេស ពេលចិនកំពុងប្រារព្ធខួបបង្កើតបក្សលើកទី ១០០

ប្រធានាធិបតីចិន ​លោក​ ស៊ី​ ជីនពីង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សាទរ​ចំពោះ​ «ពិភពលោកថ្មី» មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រជាជន​ របស់​ប្រទេស​នេះ​នៅ​ពេល​ដែល​ គណបក្ស​ កុម្មុយនិស្តចិន​បាន​ កត់​សម្គាល់​នូវ​ការ​បង្កើត​គ្រឹះ​របស់​ខ្លួន​ ហើយ​បាន​ព្រមាន​កង​កម្លាំង​បរទេស​នានា។

នៅ​ក្នុង​សុន្ទរកថា​ តាម​ទូរទស្សន៍​ដែល​មាន​រយៈ​ពេល​មួយ​ម៉ោង​ ពី​ទីលាន​​​ធាន​អាន​មេន​ បន្ទាប់ពី​ការ​មើល​យន្តហោះ​ប្រយុទ្ធ​តម្រៀបគ្នា​បង្កើត​ជា​ទម្រង់​រូបរាង​លេខ​ ​« ១០០ »​ ​លោក​ស៊ី​បាន​សន្យា​កសាង​យោធាចិន​ ដោយ​ប្តេជ្ញា​បង្រួប​បង្រួម​តៃវ៉ាន់​ និង​បាន​សង្កត់​ធ្ងន់​លើ​​ស្វ័យ​ភាព​ដែល​កាន់កាប់​ដោយ​ហុងកុង​និង​ម៉ាកាវ​។

លោក​ស៊ី​ ដែល​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ចិន​ចាប់​តាំង​ ពី​លោក​ ម៉ៅ​ សេទុង​ និយាយ​ថា​ ប្រជាជន​ចិន​មិន​ត្រឹម​តែ​ពូកែ​កែប្រែ​​ពិភព​លោក​ដ៏​ចាស់​ប៉ុណ្ណោះ​ ទេ​ពួក​គេ​ថែម​ទាំងបាន​បង្កើត​ពិភព​លោក​ថ្មី​ផង​ដែរ​ ហើយលោកបន្ថែម​ថា​មាន​តែ​ សង្គម​និយម​ ទេ​ដែល​អាច​ជួយសង្គ្រោះ​ប្រទេស​ចិន​បាន​។

ប៉ុន្តែ​ទីក្រុង​ប៉េកាំង​កំពុង​ប្រឈម​មុខ​នឹង​ការ​រិះគន់​ពី​ខាងក្រៅ​ចំពោះ​វិធានការណ៍​​របស់​ខ្លួន​នៅក្នុង​​ទីក្រុង​ហុងកុង​និង​ការ​ប្រព្រឹត្ត​លើ​ជនជាតិ​ភាគតិច​​នៅ​ស៊ីនជាំង​ហើយ​ប្រឆាំង​នឹង​ទស្សនវិស័យប្រជាសាស្ត្រដែលកាន់តែអាក្រក់ទៅៗ ហើយ​ធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ចមានរយៈពេលវែង។

លោក​ស៊ី​ បាន​និយាយ​ថា​ ប្រជាជន​ចិន​នឹង​មិន​អនុញ្ញាត​ឱ្យ​កម្លាំង​បរទេស​ណា​មួយ​ធ្វើ​បាប​គាប​សង្កត់ឬ​បង្ក្រាប​ពួក​គេ​ឡើយ​។

ក្នុង​ឧកាស​ប្រារព្ធ​ខួប១០០ឆ្នាំ​នៃ​​គណបក្ស​កុំមុយនីស​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ ​បាន​ចាប់ផ្តើម​ដោយ​ការ​ហោះហើរ​របស់​យន្តហោះ​ចម្បាំង​និង​ឧទ្ធម្ភាគចក្រ​ដែល​ត្រូវ​បាន​គេ​សង្កេត​ឃើញ​មាន​ការចូលរូម​ដោយ​មេដឹកនាំ​ប្រទេស​នេះ​ គឺ លោក​ស៊ី​ អង្គុយ​នៅ​ខាងត្បូង​នៃ​វិមាន​ដែល​មាន​សន្តិសុខ​អម​។

លោក​ស៊ី​ បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ របស់​លោក​ថា​ ប្រទេស​ចិន​នឹង​បង្កើន​យោធារ​បស់​ខ្លួន​ដើម្បីការពារ​អធិបតេយ្យភាព​ សន្តិសុខ​ និង​ការអភិវឌ្ឍ​របស់​ខ្លួន​ ដោយ​លើក​កំពស់ឲ្យស្មើទៅ​នឹង​ស្តង់​ដារពិភព​លោក​។ លោក​ស៊ី​ ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​ យោធា​មជ្ឈិម​​គ្រប់គ្រង​កង​កម្លាំងប្រដាប់​អាវុធ​ បាន​មាន​ប្រសាសន៍​ថា​ ៖«យើង​ត្រូវ​តែ​ពន្លឿន​ ការ​ធ្វើ​ទំនើបកម្ម​ នៃ​វិស័យ​ ការពារ​ជាតិ​និងកង​កម្លាំង​ប្រដាប់​អាវុធ​» ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner